ការសងប្រាក់វិញ

ការទាមទារសុំសងវិញ ឬការលុបចោលការបញ្ជាទិញត្រូវធ្វើឡើង​តាមរយៈ​​សារអេឡិចត្រូនិច: support@hypertonium-asia.com។ នៅក្នុងការទាមទារនោះ អតិថិជនត្រូវបញ្ជាក់ពី​មូលហេតុ​នៃការទាមទារ។ យើងខ្ញុំរក្សាសិទ្ធិមិនទទួលយកការទាមទារ​សងដែលធ្វើឡើង​ដោយ​អតិថិជនក្នុងករណីដែលការទាមទារមិនមានមូលហេតុសមស្រប។
ផលិតផលដែល​ត្រូវ​បញ្ជូនត្រឡប់មកយើងខ្ញុំវិញត្រូវស្ថិតនៅក្នុងស្ថានភាពដូចគ្នានៅពេល​លោកអ្នក​ទទួលវាមុន​ពេល​លក់ (មានន័យថានៅថ្មី ដោយមិនមានរបកផ្លាកបិទ ឬមិនមានការ​កែប្រែ​លើកញ្ចប់​​ផលិតផល) ដោយ​ត្រូវរក្សាស្ថានភាពវេចខ្ចប់ដើម។
យើងខ្ញុំនឹងទទួលយកការទាមទារសុំសងវិញ ល្គឹកណាតែលោកអ្នកបង្ហាញលេខបញ្ជាទិញរបស់អ្នកដែលបានទិញផលិតផលតាំងពីពេលដំបូង និងមានព័ត៌មានលម្អិតនៅក្នុងលេខកូដបញ្ជាទិញ
អតិថិជនមានសិទ្ធិបញ្ជូន​ផលិតផលដែលបានទិញត្រឡប់មកវិញនិងស្នើឱ្យយើងខ្ញុំផ្តល់ផលិតផលថ្មីជំនួស ឬ ស្នើសុំសង​ប្រាក់​វិញ ក្នុងពីរករណីគឺ:
1. បើមានកំហុសឆ្គងរបស់ក្រុមហ៊ុនយើងខ្ញុំ (ទទួលផលិតផល​ខុស ឬខូច​គុណភាព) អតិថិជនគប្បីបញ្ជូនវាត្រឡប់មកវិញក្នុងអំឡុងពេលដប់ (១០) ថ្ងៃ គិតពីថ្ងៃ​ទទួលផលិតផល ដោយយើងខ្ញុំមិនគិតថ្លៃដឹកជញ្ជូនឡើយ។
2. បើអតិថិជនសម្រេច​បញ្ជូនផលិតផលត្រឡប់មកវិញក្នុងករណីផ្សេងក្រៅពីមូលហេតុបញ្ជាក់ខាងលើ ក្រុមហ៊ុនយើងខ្ញុំ​រក្សាសិទ្ធិមិនទទួលយកការទាមទារនេះ។ ក៏ប៉ុន្តែក្នុងករណីដែលយើងខ្ញុំទទួលយកការទាមទារ អតិថិជនអាចបញ្ជូនផលិតផលត្រឡប់មកវិញក្នុងអំឡុងពេលដប់ (១០) ថ្ងៃគិតពីថ្ងៃទទួលវា។ ក្នុងករណីនេះ អតិថិជនត្រូវទទួលខុសត្រូវលើថ្លៃដឹកជញ្ជូននិងភាពខុសគ្នានៃតម្លៃផលិតផល​នោះ។
ទោះក្នុងករណីណាក៏ដោយ ផលិតផលនោះត្រូវបញ្ជូនមកវិញក្នុងទម្រង់ពេញលេញ​ដូចគ្នា​នឹង​ទម្រង់ដែល​អតិថិជនទទួល ដោយមិនមានការខូចខាត ហើយការវេចខ្ចប់ត្រូវស្ថិតក្នុង​ស្ថានភាព​ដើម។ ប្រសិនបើអតិថិជនមិនបានបញ្ជូនផលិតផលមកវិញក្នុងអំឡុងពេលដប់ (១០)​ ថ្ងៃ នោះទេ ហាងយើងខ្ញុំមិនមានកាតព្វកិច្ចត្រូវសងប្រាក់ត្រឡប់ទៅវិញឡើយ។
ក្រោយពី​មាន​​ការ​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវស្របតាមលក្ខខណ្ឌ និង ខ ផ្សេងៗ និងការយល់ព្រមទទួល​យក​ផលិតផល​ត្រឡប់មកវិញ អតិថិជនអាចទទួលយកផលិតផលផ្សេងដែលមានតម្លៃដូចគ្នា ឬ សាច់ប្រាក់ត្រឡប់មកវិញ។ ការសងប្រាក់នឹងត្រូវធ្វើឡើងក្នុងអំឡុងពេលកៅសិប (៩០) ថ្ងៃ គិតពី​ថ្ងៃ​ដែលយើងខ្ញុំទទួលផលិតផលមកវិញ។
ក្នុងករណីមានការសងប្រាក់ត្រួតគ្នា ឬការសងប្រាក់ក្នុងលក្ខខណ្ឌដែលក្រុមហ៊ុនយើងខ្ញុំសម្រេចដោយឆន្ទាសិទ្ធិរបស់ខ្លួនថាអតិថិជនបានរំលោភលើសិទ្ធិសងផលិតផលត្រឡប់វិញ ឬធ្វើសកម្មភាពទុច្ចរិត នោះយើងខ្ញុំនឹងមិនទទួល​ការទាមទារសុំសងត្រឡប់​មកវិញឡើយ បើទោះបីជាលក្ខខណ្ឌទាំងនេះ​ត្រូវបានបំពេញ​គ្រប់គ្រាន់​​ហើយ​ក៏ដោយ។
លក្ខខណ្ឌនេះមិនប៉ះពាល់ដល់សិទ្ធិរបស់អ្នកប្រើប្រាស់ដែ​លត្រូវការពារ​ដោយ​ច្បាប់ឡើយ។